ព្រះវិហារៈ លោកអធិការស្រុកជាំក្សាន្ត បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តម៉ាកកាម៉ារីឆ្លាម បើកក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យម្ចាស់រថយន្តនិងអ្នករួមដំណើរ របួសស្រាល២នាក់ និងរបួសធ្ងន់ចំនួន២នាក់ ព្រមទាំងឆេះរថយន្តខូចខាតទាំងស្រុងតែម្តង។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតត្រង់ចំណុចចំការកៅស៊ូ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ជនរងគ្រោះជាម្ចាស់រថយន្តឈ្មោះ វៀង វ៉ាន់ស៊ឺន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិវៀតណាម របួសធ្ងន់(បាក់ជើងខាងឆ្វេង បាក់ស្មាស្តាំ) បើករថយន្តម៉ាកកាម៉ារីឆា្លម ពណ៌ឆ្លូញ ពាក់ស្លាកលេខភ្នំពេញ 2M-3534 និងអ្នករួមដំណើរចំនួន៣នាក់ ទី១ឈ្មោះ ង្វៀង ធីហាន ភេទស្រី អាយុ៤០ឆ្នាំ(របួសដៃខាងឆ្វេង) ទី២ឈ្មោះ លីវ វ៉ាន់ហុង ភេទបុ្រស អាយុ៣៦ឆ្នាំ(របួស្រាល) និងទី៤ឈ្មោះ ង្វៀង សាន់ណាម ភេទប្រុស អាយុ៤៣ឆ្នាំ(របួសស្រាល)។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅអន្តរាគមនភ្លាមៗតែម្តង ដើម្បីបាញ់ពន្លត់អគ្គិភ័យដែលឆាបឆេះរថយន្តផងដែរ។ ចំណែកជនរងគ្រោះត្រូវបញ្ជូនមកសង្រ្គោះ នៅមន្ទីរពេទ្យ៕
មតិយោបល់