ក្រុមមន្ត្រីនៃស្ថាប័នផ្សេងៗគ្នាជាច្រើននាក់រួមនឹងប្រជាពលរដ្ឋបានខ្សឹបមកប្រាប់នាយក្តាមប្រៃយើងឱ្យដឹងថា មានមេឈ្មួញឈើពីរនាក់ប្តីប្រពន្ធ បានរកស៊ីជួញឈើប្រណិត ពិសេសឈើគ្រញ៉ូងបានយ៉ាងកាក់កបយ៉ាងរលួនឆ្លងពីដ្រុក១ទៅស្រុក១ នឹងឆ្លងចេញទៅលក់នៅវៀតណាមបានយ៉ាងរុំភើយ ដោយគ្មានឃើញមន្ត្រីសមត្ថកិច្ចណា ចេញមុខមកបង្ក្រាបឡើយរហូតធ្វើឱ្យប្តីប្រពន្ធនោះជាប់ឈ្មោះថា ជាឈ្មួញឈើលំដាប់វីអាយភី(VIP)ទៀតផង។
ក្រុមខាងលើបានខ្សឹបប្រាប់នាយក្តាមប្រៃយើងឱ្យដឹងទៀតថា មេឈ្មួញឈើដ៏ល្បីឈ្មោះនឹងដែលមានឥទ្ធិពលនេះ ធ្វើឱ្យមន្ទ្រីគ្រប់លំដាប់ថ្នាក់ក្នុងខេត្តមិនហ៊ានប៉ះនោះទេ ដោយសារតែចេះសែននំចំណីឆ្ងាញ់ៗនឹងត្រូវចំៗអ្នកម្ចាស់ស្រុក ម្ចាស់ទឹក ម្ចាស់ដីតែម្តង អ៊ីចឹងហើយគ្មានអ្នកតាណាមួយកាច់គាត់បាននោះទេ។
ក្រុមមន្ត្រីនិងប្រជាពលរដ្ឋខាងលើបានខ្សឹបប្រាប់នាយក្តាមប្រៃយើងទៀតថា ប្តីប្រពន្ធជាមេឈ្មួញឈើលំដាប់VIPនោះ ប្តីមានឈ្មោះ ទូច ប្រពន្ធឈ្មោះណាត ហើយប្តីប្រពន្ធនេះ អ្នកនៅទីនោះនិយមហៅថាពូទូច ចែណាត នឹងមានលំនៅដ្ឋានក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្ត រតនគីរី។
ប្រភពបានខ្សឹបទៀតថា ប្រជាពលរដ្ឋរស់នៅក្រុងបានលុង ខេត្តរតនគិរីស្ទើគ្រប់ៗគ្នាតែងតែកោតសរសើរទៅលើមេឈ្នួញទាំងពីរនាក់ប្ដីប្រពន្ធនោះថា ទោះបីសម្ដេចតេជោ ហ៊ុន សែន បានដាក់បញ្ជាដ៏ក្ដៅគគុកនឹងប្រគល់ដាវអាជ្ញាសឹកទៅឲ្យ នាយឧត្តមសេនីយ៌ សៅ សុខា បង្ក្រាប នឹងទប់ស្កាត់ឲ្យទាល់តែបាននៅបទល្មើសព្រៃឈើ ដែលកំពុងរងនូវកាកាប់បំផ្លាញយ៉ាងរង្គាលនោះយ៉ាងណាក្តី ក៏គេសង្កេតឃើញ មេឈ្មួញទាំងពីរនាក់ប្ដី ប្រពន្ធរូបនេះ នៅតែបន្តដឹកឈើយ៉ាង សស្រាក់សស្រាំទាំងយប់ ទាំងថ្ងៃ យ៉ាងរលូន ដោយធ្វើដំណើរចេញពីស្រុក វ៉ឺសៃ ដែលដឹកឈើនៅក្នុងតំបន់អភិរក្សសត្វតូចនឹង ឧទ្យានជាតិវិរៈជ័យដែលជាតំបន់ហាមឃាត់។ ក្រុមមន្ទ្រីដែលមានឋានៈតូចតាចបានខ្សឹបប្រាប់ នាយក្តាមប្រៃ ឲ្យដឹង ដែរថា ពួកគេមិនបានទទួលលាបសៈការៈពីមេឈ្មួញនោះទេ។
ក្រុមដដែលបានខ្សឹបទៀតថា សព្វថ្ងៃមេៗគ្រប់ស្ថាប័ន នឹងគ្រប់ជំនាញតែងតែទទួលបានលាបសការៈ រឺថាជាប្រាក់ខែពីលោកទូច នឹងចែណាត ប្រចាំខែអស់ហើយធំស៊ីតាមធំ តូចស៊ីតាមតូច បើនាក់ធំៗចាប់ពី៥០០០ដុល្លារ មក៣៥០០ដុល្លារ បើមន្ទ្រីល្មមៗចាប់ពីរ២០០០ដុល្លារចុះមក១៥០០ដុល្លារ ដូច្នេះហើយបើពលរដ្ឋណាឃើញរថយន្ដដឹកឈើរបស់លោកទូចនឹងចែណាត រឺក៏នាក់សារព័ត៌មានមួយចំនួនបានរាយការណ៍ទៅជំនាញគ្រប់លំដាប់ថ្នាក់គ្មានជំនាយណាមួយចេញមុខមកបង្ក្រាបនោះទេ ទោះបីបើកកាត់ក្រុងទាំងថ្ងៃ ទាំងយប់ក៏ដោយ៕
មតិយោបល់