ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ធុងសំរាមហៀរមកក្រៅ ដោយសារក្រុមតវ៉ាប្រឆាំងនឹងច្បាប់ការងារថ្មី អស់រយៈពេល៩ថ្ងៃមកហើយ

បារាំង: ប្រធានទេសចរបារាំង កំពុងតែមានការព្រួយបារម្ភអំពីធុងសំរាមហៀរហូចេញមកក្រៅយ៉ាងច្រើន ដោយសារតែ ក្រុមបាតុករធ្វើកូដកម្មប្រឆាំងតវ៉ាទៅនឹងច្បាប់ការងារថ្មី គិតមកដល់ពេលនេះមានរយៈពេល៩ថ្ងៃមកហើយ និងម្យ៉ាងវិញទៀតដោយសារទឹកជំនន់ បានវាយប្រហារកណ្តាលទីក្រុងប៉ារីសផងដែរ។ ក្រុមអ្នកប្រឆាំងទៅនឹងគោលនយោបាយការងារថ្មីនេះ វានឹងបង្កធ្វើឲ្យប៉ះពាល់ដល់ព្រឹត្តការណ៍ ប្រកួតកីឡាបាល់ទាត់អឺរ៉ូ២០២៦ ដែលចាប់ផ្តើមនៅថ្ងៃសុក្រ ទី១០ មិថុនានេះ។

មន្ត្រីទេសចរមានការភ័យខ្លាចការលំបាកនាពេលបច្ចុប្បន្នរបស់ប្រទេសនេះ អាចខូចកេរ្តិ៍ឈ្មោះរបស់ខ្លួនសម្រាប់ឆ្នាំនេះ ដោយសារទឹកជំនន់ បានវាយប្រហារកណ្តាលទីក្រុងប៉ារីស ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញនៅលើពិភពលោក ប៉ុន្តែពេលនេះពោពេញទៅដោយសំរាមហូរហៀរ ចេញពីធុង ដោយសារតែកត្តាក្រុមអ្នកតវ៉ាប្រឆាំងនឹងច្បាប់ការងារថ្មី បានបិទផ្លូវធ្វើដំណើររថភ្លើងធ្វើឲ្យកកស្ទះចរាចរណ៍ ជាដើម។

មនុស្សរាប់រយរាប់ពាន់អ្នកគាំទ្រចាប់ផ្ដើមធ្វើយុទ្ធនាការបិទរថភ្លើងមិនឲ្យធ្វើដំណើរបានចូលធ្វើកូដកម្មថ្ងៃទីប្រាំបួនរបស់ខ្លួន និងថង់សំរាមគរនៅតាម ដងផ្លូវនៃទីក្រុងប៉ារីស ដែលជាការរាំងស្ទះបានផ្អាកការប្រមូល។

បើទោះបីជា ក្រុមប៉ូលិសនិងក្រុមអ្នកតវ៉ាប៉ះទង្គិចគ្នានៅតាមផ្លូវ ក៏ដោយក៏ច្បាប់កំណែទម្រង់ច្បាប់នេះ នៅតែបន្តដំណើរការដដែល។ កាលពីពេលថ្មីៗនេះ ក៏មានការគំរាមកំហែមដល់ព្រឹត្តការណ៍បាល់ទាត់អឺរូ២០១៦ ពីក្រុមសកម្មប្រយុទ្ធផងដែរ៕

hhh

មតិយោបល់