ពោធិ៍សាត់ៈ លោកវរសេនីយ៍ទោ យិន ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានប្រាប់Post Newsថា មានករណីប្រទះឃើញស្រ្តីបុគ្គលិកខារ៉ាអូខេហាងពន្លឺចន្ទម្នាក់លង់ទឹកអាងបង្គន់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១១និង១០នាទីព្រឹក។
ជនរងគ្រោះមានឈ្មោះ ប្រាក់ ស្រីនាង ភេទស្រី អាយុ២៣ឆ្នាំ មុខរបរបម្រើការងារខារ៉ាអូខេ ហាងពន្លឺចន្ទ បានចូលទៅក្នុងបង្គន់បន្ទប់ទឹក ដើម្បីមុជទឹកនិងបោកខោអាវ លុះដល់វេលាម៉ោង៩និង៥នាទីព្រឹក ឈ្មោះ អឿន ដា ភេទស្រី បានដើរចូលទៅបង្គន់ តែបន្ទប់នោះជាប់គន្លឹះខាងក្នុង ទើបរាយការណ៍ទៅម្ចាស់ហាង រួចក៏នាំគ្នាំគាស់ទ្វារបន្ទប់ ក៏ប្រទះឃើញជនរងគ្រោះធ្លាក់ចូលអាងទឹកមានកម្ពស់៣០សង់ទីម៉ែត្រ បណ្តាលឲ្យស្លាប់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យលើសាកសពជនរងគ្រោះ រួចក៏សន្និដ្ឋានថាជនរងគ្រោះបានស្លាប់ដោយសារជំងឺស្កន់ជាន់ ទើបណ្តាលឲ្យធ្លាក់ទឹកសា្លប់តែម្តង។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់