ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន(Hun Sen Cup)បញ្ចប់មុននេះ ដោយក្លិបបាល់ទាត់ អគ្គិសនីកម្ពុជា ដើម្បីដណ្តើមបានចំណាត់ថ្នាក់លេខ៣ពី បឹងកេតអេហ្វសុី ដោយឈ្នះក្នុងការទាត់បាល់ ១១មែត្រកាត់សេចក្តី ជាលទ្ធផល ៥ទល់៤ បន្ទាប់ពីចប់ ៩០នាទី បានត្រឹមស្មើគ្នា ១ទល់១ ។
ក្នុងការប្រកួតវគ្គទី១ បឹងកេត បាននាំមុខមុន ដោយកីឡាករ ខៀវ វិបុល នៅនាទីទី ១៦ ខណៈដែលជិតចប់ការប្រកួតទៅហើយខាង អគ្គិសនីកម្ពុជា មានឱកាសទាត់បាល់ ១១មែត្រ ដោយសារតែបាល់បានប៉ះដៃខ្សែការពារ បឹងកេត ហើយកីឡាករ ម៉ាត់ នូរុណ ជាអ្នកធ្វើបានសម្រេច នៅនាទី ៩០+៦។
ដូច្នេះចប់ការ អគ្គិសនីកម្ពុជា ដណ្តើមបានចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់សម្តេច ហ៊ុន សែន រដូវកាល ២០១៧នេះ បន្ទាប់ពីកីឡាករ ហុង ផេង របស់ក្រុម បឹងកេត ទាត់បាល់ ១១មែត្រកាត់សេចក្តីមិនបានសម្រេច៕
មតិយោបល់