ព័ត៌មានជាតិ

បុរសម្នាក់រងរបួសធ្ងន់ ក្រោយរថយន្តក្រុមហ៊ុនដឹកអ្នកដំណើរ ឡារីតា បើកវ៉ាជែងកៀរម៉ូតូ នៅខេត្តកំពង់ធំ

កំពង់ធំ: នៅវេលាម៉ោង ៧និង១០នាទីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តកៀរម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១០៨-១០៩ ចំណុចភូមិសាលាឃុំ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ។

រថយន្តម៉ាក ហ្វត ១៥កៅអី របស់ក្រុមហ៊ុនដឹកអ្នកដំណើរ ឡារីតា ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ ២AQ-៤០១៨ អ្នកបើកបររត់គេច។
ម៉ូតូម៉ាក អ៊ិចស៊ិនទ័រ សេ១៥០ ពណ៌ស គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ អ៊ឹម រីន ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិព្នៅ ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ (ពាក់មួកសុវត្ថិភាព) មុខរបរកម្មករបើករថយន្ត របួសបាក់ដើមដៃឆ្វេង។

មូលលហេតុ៖ រថយន្តបើកវ៉ាជែង ក្នុងស្ថានភាពគ្រោះថ្នាក់។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំពោះអ្នករងរបួស បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់