ព័ត៌មានជាតិ

ម៉ូតូពន្លះរម៉កកង់បី ខ្ទេចទាំងសងខាង!

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូលឿន ជ្រុលបុករម៉កកង់បី ខណ:ដែលបើកឆ្លងផ្លូវ​ បណ្តាលឲ្យរងការខូចខាតទាំងសងខាង កាលពីយប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅស្តុបផ្សារដើមគ តាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករម៉កកង់បី ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីកើតទៅលិច ខណ:មកដល់ស្តុបផ្សារដើមគ ក៏បើកឆ្លងទ្រូងផ្លូវត្រឡប់ទៅក្រោយវិញ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GR-5100 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ក៏ជ្រុលបុកពីចំហៀងពេញទំហឹង បណ្តាលឲ្យកង់បីផ្ងារជើងមួយចំហៀង ចំណែកម៉ូតូរងកាខូចខាត តែសំណាងមិនមានអ្នករងរបួស។

ក្រោយពេលកើតហេតុភាគីទាំងសងខាងធ្វើកាសម្របសម្រួលគ្នាមិនត្រូវទើបសមត្ថកិច្ចចុះធ្វើកាវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយបន្តទៀត៕

មតិយោបល់