ព័ត៌មានជាតិ

ហរដ្ឋអាមេរិក​​កំពុង​រឹត​បន្តឹង​ក្នុង​ការ​ផ្តល់​ជំនួយ​សេដ្ឋកិច្ច​ និង​សន្តិសុខ​ដល់​ប្រទេស​អេ​ត្យូ​ពី​ចំពោះ​អំពើ​ឃោរឃៅ​នៅ​តំបន់​ Tigray

(​រ៉​យ​ទ័​រ​)​ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​និយាយ​ថា​ ខ្លួន​កំពុង​រឹត​បន្តឹង​ក្នុង​ការ​ផ្តល់​ជំនួយ​សេដ្ឋកិច្ច​ និង​សន្តិសុខ​ដល់​ប្រទេស​អេ​ត្យូ​ពី​ចំពោះ​អំពើ​ឃោរឃៅ​នៅ​តំបន់​ Tigray​ ក៏​ដូច​ជា​ការ​ហាមឃាត់​មន្ត្រី​រដ្ឋាភិបាល​បច្ចុប្បន្ន​ ឬ​អតីតមន្ត្រី​រដ្ឋាភិបាល​របស់​ប្រទេស​ Ethiopia​ ឬ​ប្រទេស​ Eritrea​ ដែល​ខ្លួន​យល់​ថា​ទទួលខុសត្រូវ​ចំពោះ​វិបត្តិ​នេះ​។​

​កាលពី​ថ្ងៃអាទិត្យ​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​លោក​ Antony​ Blinken​ បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ សកម្មភាព​ថ្មី​របស់​សហរដ្ឋអាមេរិក​គឺ​ត្រូវ​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នេះ​ “​នេះ​ជា​ពេលវេលា​សម្រាប់​សកម្មភាព​ពី​សហគមន៍​អន្តរជាតិ​”​ ។​

​ចាប់តាំងពី​ខែវិច្ឆិកា​ មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​សម្លាប់​ និង​រាប់​ម៉ឺន​នាក់​ទៀត​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញពីផ្ទះ​សម្បែង​របស់​ពួក​គេ​នៅ​ក្នុង​តំបន់​ Tigray​ បន្ទាប់​ពី​រណសិរ្ស​រំដោះប្រជាជន​ Tigray​ (TPLF)​ បាន​បើក​ការ​វាយប្រហារ​ទៅ​លើ​កងកម្លាំង​ Ethiopian​ ។​ កងទ័ព​ និង​ទាហាន​ Ethiopian​ មក​ពី​ប្រទេស​ Eritrea​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​សម្លាប់​រង្គាល​ និង​ការ​សម្លាប់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​។​

​នេះ​បើ​យោង​តាម​ការ​ស៊ើបអង្កេត​របស់​រ៉​យ​ទ័​រ​នៅ​ខែ​នេះ​ដែល​បាន​រក​ឃើញ​ថា​ ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ Ethiopian​ ក្នុង​ការ​បង្ក្រាប​ការ​បះបោរ​ TPLF​ បាន​បណ្តាល​ឲ្យ​មាន​ផ្ទុះ​ការ​តាម​ចាប់ខ្លួន​ជនជាតិ​ដើម​ភាគតិច​ Tigray​ ពាសពេញ​ប្រទេស​ ជនជាតិ​ Tigray​ ត្រូវ​បាន​ចាប់ខ្លួន​ បៀតបៀន​ និង​បណ្តេញចេញ​ ឬ​បញ្ឈប់​ពី​ការងារ​ ឬ​គណនី​ធនាគារ​របស់​ពួក​គេ​ត្រូវ​បាន​បង្កក​ជា​បណ្តោះអាសន្ន​ ។​

​លោក​ Blinken​ បាន​និយាយ​ថា​ សហរដ្ឋអាមេរិក​នឹង​បន្ត​ផ្តល់​ជំនួយ​មនុស្សធម៌​ និង​ជំនួយ​សំខាន់ៗ​មួយ​ចំនួន​ទៀត​ដល់​ប្រទេស​ Ethiopia​ ហើយនឹង​បន្ត​ការ​រឹត​បន្តឹង​ដែល​មាន​ស្រាប់​របស់​ខ្លួន​លើ​ជំនួយ​ដល់​ប្រទេស​ Eritrea​ ៕

 

 

មតិយោបល់