ព័ត៌មានជាតិ

រថយន្តលុចស៊ីសមួយគ្រឿង ព្រលះម៉ូតូ ២គ្រឿង បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ៤នាក់

បន្ទាយមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃអាទិត្យ ១០ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ មនុស្ស០២នាក់របួសធ្ងន់ និង០២នាក់ផ្សេងទៀតរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរា​ចរណ៍រវាងរថយន្តម៉ាកលុចស៊ីស៣០០បុកម៉ូតូ០២គ្រឿង នៅវេលាម៉ោង០៦និង៣០នាទីយប់ នៅចន្លោះ បង្គោលគីឡូម៉ែត្រលេខ ៣៧៨-៣៧៩ ផ្លូវជាតិលេខ៥ ខាងកើតសាលាស្រុកអូរជ្រៅចម្ងាយប្រហែល៧០០ម៉ែត្រ ស្ថិតនៅភូមិកូបលិច ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា៖ មុនដំបូងមានរថយន្តមួយគ្រឿង ម៉ាកលុចស៊ីស៣០០ ពណ៌ស ពាក់ ស្លាកលេខ ប.មានជ័យ 2A-9869 បើកបរដោយឈ្មោះ កន ណារ៉ុង ភេទប្រុស អាយុ ៥៨ឆ្នាំ (របួសស្រាល)មានទីលំនៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្ដបន្ទាយមានជ័យ បានបើកបរក្នុងទិសដៅពីទិសលិចទៅទិសកើត លុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅបុកម៉ូតូចំនួន០២គ្រឿងបើកបរច្រាសទិសគ្នា ក្នុងនោះទី១/-ម៉ូតូ ម៉ាកហុងដាទ្រីម ពណ៌ខ្មៅ ឆ្នាំផលិត២០១០ ពាក់ស្លាកលេខ ប.មានជ័យ 1D-0615 បើកបរដោយឈ្មោះ រ៉ាប់ សុផល ភេទប្រុស អាយុ៣២ឆ្នាំ មានលំនៅភូមិគោកស្វាយ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្ដបន្ទាយមានជ័យ បានបើកបរក្នុងទិសដៅពីទិសកើតទៅទិសលិច (របួសស្រាល)។២/-ម៉ូតូ ម៉ាកហុងដាទ្រីម ពណ៌ខ្មៅ ឆ្នាំផលិត២០១៧ ពាក់ស្លាកលេខកំពង់ស្ពឺ 1H-8208 បើកបរដោយឈ្មោះ យី សុខ ភេទស្រី អាយុ ២២ឆ្នាំ មានលំនៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ (របួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ ម៉េង ណាវ៉ាន់ ភេទស្រី អាយុ ២០ឆ្នាំ មានលំនៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ (របួសធ្ងន់) បានបើកបរក្នុងទិសដៅពីទិសកើតទៅទិសលិច បណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើងតែម្តង។

នគរបាលបានបញ្ជាក់ថា៖ មូលហេតុ បង្កឲ្យមានគ្រោះថ្នាក់គឺមកពីអ្នកបើកបររថយន្តម៉ាក លុចស៊ីស៣០០ ពណ៌ស ពាក់ស្លាកលេខ ប.មានជ័យ 2A-9869 បើកបរក្នុងល្បឿងលឿនខ្វះការប្រុងប្រយ័ត្ន.បានវេចង្កូតចូលទៅបុកម៉ូតូដែលបើកបរច្រាសទិសគ្នា។ របួសធ្ងន់០២នាក់បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកអូរជ្រៅ។ រថយន្ត០១គ្រឿង ខូចខាតធ្ងន់ និងម៉ូតូ០២គ្រឿង ខូចខាតធ្ងន់យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់