ពោធិ៍សាត់ៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពេលរថយន្តហ៊ីយ៉ាន់ដាយ បើកបុករថយន្តហ៊ីយ៉ាន់ដាយ បណ្តាលឲ្យខ្ទាតរថយន្តទៅបុក តូបលក់របស់អាជីវករចំនួន២នាក់ រងការខូចខាតតូបនិងសម្ភារៈលក់ដូរទាំងស្រុង។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២០១-២០២ ភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ជនបង្កពុំត្រូវបានស្គាល់អត្តសញ្ញាណនោះទេ បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-6051 បានធ្វើដំណើរពីលិចទៅកើត រួចក៏ជ្រុលចង្កូតមកបុករថយន្តហ៊ីយ៉ាន់ដាយ ពណ៌ខៀវ មិនចាំស្លាកលេខ បង្កឲ្យខ្ទាតរថយន្តទៅបុកតូបអាជីវករចំនួន២តូប។
តូបទី១របស់ឈ្មោះ ប៉ាវ ភុន ភេទប្រុស អាយុ៤៧ឆ្នាំ ខូចខាតតូបលក់ សាំងចំនួន១៥លីត្រ និងទី២ឈ្មោះ ឈុំ សុភាព ភេទប្រុស អាយុ៥៣ឆ្នាំ ខូចខាតតូបទំហំ៦ម៉ែត្រគុណ១០ម៉ែត្រ ដំបូលប្រក់ស័ង្កសី និងសម្ភារៈលក់ដូរខូចខាតទាំងស្រុងតែម្តង ព្រមទាំងបង្កឲ្យឈ្មោះ រុំ យ៉ា ភេទស្រី អាយុ៥៦ឆ្នាំ(របួសធ្ងន់) ដែលអ្នកទាំង៣ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
ក្រោយកើតហេតុ ម្ចាស់រថយន្តបង្កទាំង២នាក់បានគេចខ្លួនបាត់ស្រមោល។ ចំណែកជនរងគ្រោះបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកបឹងខ្នារ៕
មតិយោបល់