ព័ត៌មានជាតិ

ឆ្លាមពន្លះម៉ូតូពេញទំហឹង របួសធ្ងន់ម្នាក់

មណ្ឌលគិរី: នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២រសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តកាមរីឆ្លាម បើកបុកម៉ូតូពេញទំហឹង បណ្តាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ម្នាក់ ស្ថិតក្នុងភូមិធ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ជនរងគ្រោះមានឈ្មោះ វឹង ចាប ភេទប្រុស អាយុ៤៨ឆ្នាំ(របួសធ្ងន់) ស្នាក់នៅភូមិឃុំកើតហេតុ។ ចំណែកជនបង្កមានឈ្មោះ ប្រាក់ សុខុន ភេទប្រុស​ បើករថយន្តម៉ាកកាមរី ពណ៌ខ្មៅ ពាក់ស្លាកលេខ 2Q-0844​។

ក្រោយកើត សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់។ ចំណែកជនបង្កបានគេចខ្លួនបាត់ពីកន្លែងកើតហេតុតែម្តង៕

មតិយោបល់