រតនគិរីៈ ទាស់ពាក្យសំដីគ្នាក្នុងវង់ផឹកស៊ី ផ្ទុះហិង្សាទាញខ្វែវកាប់គ្នា បណ្ដាលឲ្យរងរបួស ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ព្រលប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិណយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។
នគរបាលប៉ុស្តិ៍ឃុំញ៉ាងប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះណុត វ៉ាន់(ហៅធឿន) ភេទប្រុស អាយុ៤៥ឆ្នាំ មានស្រុកកំណើតភូមិដា ឃុំដា ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ។ ជនរងគ្រោះឈ្មោះ សោម សាម ភេទប្រុស អាយុ៥៣ឆ្នាំ ត្រូវជាបងថ្លៃជនដៃដល់របួសធ្ងន់ចំដៃ និងស្មា ហើយត្រូវបានក្រុមគ្រួសារដឹកបញ្ជួនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។
នគរបាលបន្តទៀតថា អំពើហឹង្សានេះ ជនដៃដល់ប្រើប្រាស់ខ្វែវដងវែង កាប់ទៅលើជនរងគ្រោះត្រូវស្មានិងដៃចំនួន២កាំបិតរបួសធ្ងន់។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការរដ្ឋាននគរបាលស្រុកអណ្តូងមាស ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី ចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់