ព័ត៌មានជាតិ

ក្រឡាប់ផ្ងារជើង ទាំងសងខាង ករណីរថយន្ត និងម៉ូតូកង់បី បើកលឿនដូចគ្នា

ភ្នំពេញៈ នៅវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ចំណុចផ្លូវ២៧១កែងផ្លូវ៥០៦ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកកង់បី និងជ្រុលទៅបុកទ្រូងផ្លូវក្រឡាប់ផ្ងារជើង។

រថយន្តបង្កម៉ាក លុចស៊ីស RX ៤០០h ពណ៌ទឹក ប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2AK-9165 បានបើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញគេរថយន្តបង្កខាងលើ ធ្វើដំណើរពីជើងទៅត្បូងយ៉ាងលឿន ស្រាប់តែមកដល់ចំណុចកើតហេតុ មានកង់បីមួយគ្រឿង បើកលឿនដូចគ្នា ប៉ុន្តែដោយសារអ្នកបើកបររថយន្តខ្លាចបុកកង់បី ក៏កាច់ចង្កូតគេច បណ្ដាលឲ្យទៅបុករបាំងទ្រូងផ្លូវ រងការខូចខាតទាំងសងខាង ក្រឡាប់ផ្ងារជើង ។

ក្រោយពេលកើតហេតុអ្នកបើកបររត់គេចពីកន្លែងកើត ហើយសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕

មតិយោបល់