ផ្លូវជាតិលេខ៥ ពីសិរីសោភ័ណ – ប៉ោយប៉ែត នឹងអនុញ្ញាតធ្វើចរាចរណ៍វិញ នៅថ្ងៃទី១ ខែតុលាខាងមុខ

បន្ទាយមានជ័យៈ យោងតាមផេកក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ទឹកជំនន់បានស្រក ទឹកមិនហូរលើផ្លូវទៀតទេ ចំពោះកំណាត់ផ្លូវលេខ៥ មិនមានការខូចខាតផ្លូវ ជាសំបុកមាន់លើទ្រូងផ្លូវទេ គ្រាន់តែទឹកហូរច្រោះ និង បាក់ចិញ្ចើមផ្លូវ ប្រវែង 400m ខាងស្តាំដៃ ពីសិរីសោភ័ណ ទៅ ប៉ោយប៉ែត។

ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន បន្ទាយមានជ័យ សហការជាមួយរដ្ឋបាលខេត្ត នឹងធ្វើការពិនិត្យដោះស្រាយ ការខូចខាត នានា និងអនុញ្ញាតអោយ រថយន្តធុនធំ ធ្វើចរាចរណ៍ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ខាងមុខវិញជាធម្មតា៕

មតិយោបល់