កត្តាចម្បងដែលធ្វើឲ្យកើតមានបញ្ហាក្លៀកខ្មៅ គឺបណ្តោលមកពីទម្លាប់កោររោម កោសិកាស្បែកងាប់ៗនៅជាប់នឹងស្បែកយូរពេក និងខ្វះអនាម័យជាដើម។ បញ្ហានេះជាធម្មតាកើតមានចំពោះមនុស្សស្រី ៨នាក់ក្នុងចំណោម ១០នាក់ ដែលធ្វើឲ្យពួកគេមានក្តីអាម៉ាសយ៉ាងខ្លាំង រហូតមានអ្នកខ្លះមិនហ៊ានស្លៀកបញ្ចេញសាច់ឡើយ។ ដូច្នេះប្រសិនបើអ្នកមិនចង់ខ្មាស់គេ ហើយចង់ស្លៀកសិចស៊ីបញ្ចេញសាច់ដូចនារីដទៃទៀត គួរតែប្រញាប់រកវិធីដោះស្រាយឲ្យបានឆាប់។
តើគួររកថ្នាំកម្ចាត់ក្លៀកខ្មៅឯណាទៅ? បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា អ្នកពុំចាំបាច់ទៅរកថ្នាំឯណាឆ្ងាយនោះទេ គ្រាន់តែប្រើគ្រឿងផ្សំនៅក្នុងផ្ទះបាយសាមញ្ញៗប៉ុណ្ណោះ បញ្ហានឹងរលាយបាត់គ្មានសល់។
ធាតុផ្សំ៖
- ម្សៅរមៀត កន្លះស្លាបព្រាកាហ្វេ (យកមើមរមៀតទៅហាលឲ្យស្ងួតរួចកិនជាម្សៅ)
- ទឹកដំឡូងបារាំង កន្លះស្លាបព្រាកាហ្វេ(យកដំឡូងបារាំងទៅកិន ហើយពូតយកទឹក)
- ប្រេងដូង ១ស្លាបព្រាបាយ
របៀបអនុវត្ត៖
១.យកធាតុផ្សំទាំងអស់ដាក់ចូលទៅក្នុងកូនចានមួយ រួចកូរឲ្យរលាយចូលគ្នា។
២.ចាប់ផ្តើមលាបនៅក្នុងក្លៀករបស់អ្នកថ្នមៗ ហើយទុកពីរបីនាទីមុននឹងលាងសម្អាតដោយប្រើទឹកក្តៅឧណ្ឌៗ។
៣.ព្យាយាមអនុវត្តរូបមន្តមួយនេះរៀងរាល់មុនពេលចូលគេង ឲ្យបាន២ដងក្នុងមួយសប្តាហ៍ ក្លៀករបស់អ្នកនឹងត្រលប់មកសស្អាតដូចដើម៕
ប្រភព៖ boldsky
មតិយោបល់