កណ្តាលៈ ក្រុមចោរប្រដាប់អាវុធមានគ្នា៣នាក់ ប្រើកាំភ្លើងម៉ាកK59 ដេញប្លន់ សិស្សសាលាម្នាក់ មិនបានសម្រេច ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលដឹកនាំដោយលោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួល សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ធ្វើការតាមពួនស្នាក់ ចាប់ខ្លួនបានម្នាក់។ ចំណែក២នាក់ទៀត រត់បាត់ស្រមោល។
ការឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង២និង៣០នាទី ថ្ងៃទី២៨ ខែឆ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវលំ ភូមិរការធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ត កណ្តាល។
លោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួលបានប្រាប់Post Newsថា ជនរងគ្រោះមានឈ្មោះ សាន ណារ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី១០ នៅភូមិត្រពាំងសុក្រុំ ឃំុបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ចំណែកជនល្មើសមានគ្នា៣នាក់ ទី១ឈ្មោះ ជិន លាប ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិត នៅផ្ទះសំណាក់ភ្នំមាស សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជាមេខ្លោងធ្វើសកម្មភាព ហើយក៏ជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀនរយៈពេល៣ឆ្នាំ ,ទី២ឈ្មោះ គុង ភេទប្រុស អាយុប្រហែល២៥ឆ្នាំ ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (គេចខ្លួន) និងទី៣មិនស្គាល់អត្តសញ្ញាណ ជាមនុស្សប្រុស អាយុប្រហែល១៩ឆ្នាំ(គេចខ្លួន)
ដកហូតវត្ថុតាងរួមមាន៖ អាវុធខ្លី១ដើមម៉ាកK59 ក្រូមេពណ៌ស លេខ (០៧៥៧,បង់ចំនួន១ និងគ្រប់ចំនួន៨) ម៉ូតូម៉ាក (EXCITER) ពណ៌ស លាយក្រហម១គ្រឿងផលិតឆ្នាំ២០១៥ (របស់ជនរងគ្រោះយកបានវិញ)។ទូរសព្ទម៉ាកណូគាលេខជនល្មើស០៦៩៦៩៥៨៦៨។ ផលប៉ះពាល់ (គ្មាន)
សម្ភារៈបាត់បង់៖ ម៉ូតូម៉ាក EXCITER ស៊េរី០១៥មួយគ្រឿង ពណ៌ស គ្មានផ្លាកលេខ យកបានមកវិញ។
មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូទៅផ្ទះមិត្តភក្តិនៅភូមិកើតហេតុ ពេលទៅជិតដល់ស្រាប់តែជនល្មើស ជិះម៉ូតូ ម៉ាកសង់០១៥ពណ៌ខ្មៅ១គ្រឿងមានគ្នា៣នាក់មកពីក្រោយ មកបញ្ជាឲ្យជនរងគ្រោះឈប់ តែជនរងគ្រោះមិនឈប់ ទើបជនល្មើស បង្កើនល្បឿនទៅឈប់ពីមុខហើយអ្នកបើកម៉ូតូចុះពីលើម៉ូតូដកកាំភ្លើងខ្លីភ្ជង់មកលើជនរងគ្រោះរួចយកម៉ូតូ ឡើងជិះរត់គេចខ្លួនទៅទិសខាងជើង ទើបកម្លាំងអធិការដ្ឋាននគរបាលស្រុក និងប៉ុស្ដិ៍ឃាត់បាននៅសង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមចម្លើយសារភាពរបស់ឈ្មោះ ជិន លាប បានសារភាពថាខ្លួនជាម្ចាស់កាំភ្លើងហើយខ្លួនបានបបួលឈ្មោះ គង់ និងមិត្តឈ្មោះគង់ ម្នាក់ទៀត មិនស្គាល់ឈ្មោះចេញធ្វើសកម្មភាពប្លន់ តែមុននឹងប្លន់ក្រុមខ្លួន បានហូបសាច់ក្រកនៅម្តុំកំបូល ហើយផឹកស្រាបៀរកម្ពុជាអស់១កញ្ច្រែង ទើបចេញធ្វើសកម្មភាព។
បច្ចុប្បន្នជនល្មើស កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តនីតិវិធីច្បាប់៕
មតិយោបល់