ព័ត៌មានជាតិ

ខឹងនាងមិនរួមភេទជាមួយ ចាក់សោបង្ខាំងនៅក្នុងផ្ទះ!..

ព្រះសីហនុៈ នៅថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៩យប់ កម្លាំងជំនាញបានទទួលព័ត៌មានថា នៅផ្ទះជួលស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ មានករណីបង្ខាំងមនុស្សខុសច្បាប់មួយបានកើតឡើង។ កម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងមូល ដ្ឋានចុះទៅដល់ផ្ទះកើតហេតុ ដោយធ្វើការសម្របសម្រួលដោយឲ្យជនសង្ស័យ ជាជនជាតិអូស្ត្រាលី ឲ្យចាក់សោបើកទ្វារផ្ទះ តែជនសង្ស័យពុំព្រមតាមការស្នើសុំរបស់សមត្ថកិច្ចឡើយ។ រហូតដល់ម៉ោង១និង៣០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ដោយមានការអនុញ្ញាតពីលោកស្រីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ទើបកម្លាំងជំនាញ បានសម្រេចកាត់សោផ្ទះ នាំខ្លួនជនសង្ស័យនិងជនរងគ្រោះសរុបចំនួន ៦នាក់ (ជនរងគ្រោះ៥នាក់ ” ស្រី៤នាក់ ” ក្នុងនោះក្មេង ២នាក់ ” ស្រីម្នាក់ ប្រុសម្នាក់) មកកាន់ស្នងការដ្ឋាននគរបាលខេត្ត។

ជនរងគ្រោះឈ្មោះ យ.គ ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅក្រុងព្រះសីហនុ បានចោទប្រកាន់មិត្តប្រុសរបស់ខ្លួនជាជនជាតិអូស្ត្រាលី ថា បាន ចាក់សោទ្វារផ្ទះបង្ខាំងរូបនាង(ប្អូនស្រី មានកូន២នាក់) និងក្មួយស្រីរបស់នាងមិនឲ្យចេញពីផ្ទះ លុះត្រាតែប្អូនស្រី និងក្មួយស្រីរបស់នាងយល់ព្រមរួមភេទជាមួយគាត់(ជនសង្ស័យ) ទើបបានចាក់សោទ្វារផ្ទះបើកឲ្យចេញក្រៅ។

ជនសង្ស័យឈ្មោះ KING JAMES BERNARD ភេទប្រុស ឆ្នាំកំណើត ៧.១២.១៩៤៨ សញ្ជាតិអូស្រ្តាលី កាន់លិខិតឆ្លងដែនលេខ N ៣៥៧៣៦៩២ មានសុពលភាព ១៩.១០.២០២០ ទិដ្ឋាកាលេខ EI ០១១៦២៩៩៣ មានសុពលភាព ២៥.០៤.២០១៨ មុខរបរអ្នកទេសចរណ៍។ បានសារភាពថា ពិតជាបានចាក់សោទ្វារផ្ទះមិនឲ្យជនរងគ្រោះខាងលើចេញពីផ្ទះ ដូចការចោទប្រកាន់ពីជនរងគ្រោះប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីបន្តតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕

មតិយោបល់