ព័ត៌មានជាតិ

ថើបគ្នាទាំងព្រឹកហ្មង Vigo និងNissanDiesel!…

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ដែលបង្កឡើងដោយរថយន្តហើយនិងរថយន្តរងការខូចខាតទាំងសងខាង។
ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤កែងនិងផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងភូមិ ជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានបញ្ជាក់ឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តទាំង២គ្រឿងធ្វើដំណើរស្របទិសគ្នាក្នុងទិសដៅពីកើតទៅលិច ដោយរថយន្តកុងតឺន័របានធ្វើដំណើរឆ្លងស្តុបធម្មតា ខណ:ដែលកំពុងធ្វើដំណើរឆ្លងស្តុបក៏មានរថយន្ត១គ្រឿងមកបញ្រ្ចាសទិសបម្រុងបត់ឆ្លងផ្លូវ ក៏រថយន្តកុងតឺន័រនោះបន្ថយល្បឿន ហើយខណ:នោះក៏មានរថយន្តស៊េរី Hilux vigo ពាក់ស្លាកលេខ កណ្តាល 2A 4489 ដែលបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានបើកវាស្តាំ ក៏បានវ៉ាក់អើជាមួយរថយន្តដែលបម្រុងឆ្លងផ្លូវនោះក៏បានរេចង្កូតចូលមកកណ្តាលផ្លូវបន្តិចក៏ត្រូវរថយន្តកុងតឺន័រដែលពាក់ស្លាកលេខ ភ្នំពេញ 3A 1693 ថើបថ្ពាល់ខាងឆ្វេងបណ្តាលឲ្យក្រពឹតទ្វាតែម្តង។

ក្រោយពេលកើតហេតុ ទើបសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលចោមចៅ៣ ចុះទៅធ្វើការវាស់វែងនិងយករថយន្តទាំង២គ្រឿងមកអែបទុកចញ្ចើមផ្លូវ ដើម្បីការពារ ការកកស្ទះចរាចរណ៍ និងឲ្យភាគីទាំងសងខាងធ្វើការចចារគ្នាតែម្តង៕

មតិយោបល់