ភ្នំពេញៈ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៣ (GS3-F19) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងខណ្ឌពីរ ក្នុងរាជធានីភ្នំពេញ តាំងពីព្រឹកព្រលឹមនោះ ប្រជាពលរដ្ឋនឹងមានភ្លើងប្រើប្រាសវិញនៅម៉ោង៣រសៀល។ នេះបើតាមការបញ្ជាក់របស់អគ្គិសនីកម្ពុជា មុននេះបន្តិច។
ករណីដាច់ភ្លើងនេះ អគ្គិសនីកម្ពុជា បញ្ជាក់មូលហេតុថា បណ្ដាលមកពីមានកំហូចបណ្តាញតង់ស្យុងមធ្យម(MV) ហើយបច្ចុប្បន្នក្រុមការងារបច្ចេកទេស កំពុងធ្វើការជួសជុល និងភ្ជាប់ចរន្តអគ្គិសនី ជូនអតិថិជនប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង៣៖០០នាទីរសៀល។
គួរជម្រាបថា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៦៖០០នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៣ (GS3-F19) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅទីតាំងដូចជា 1-ផ្លូវលេខ២០០៤ ភូមិត្រពាំងឈូក ផ្លូវឌួងងៀប ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ 2-ផ្លូវវេងស្រេង ភូមិចោមចៅ ភូមិត្រពាំងថ្លឹង ភូមិថ្មគោល ភូមិគោកចំបក់ ភូមិព្រៃល្វា ភូមិព្រៃសណ្តែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និង3-ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕
មតិយោបល់