ព័ត៌មានជាតិ

Nokia គម្រោង​បង្កើត​ទូរស័ព្ទ Nokia តម្លៃថោក​ជាមួយនឹង​ទឹកប្រាក់ជាង ៤ លានដុល្លារ នៅថៃ​

ក្រុម​ហ៊ុន Nokia នឹងដំណើរការប្រភេទទូរស័ព្ទ Lumia ជាច្រើន​ទៀត ជាមួយនឹង​តម្លៃគ្រោងទុកជាង ៤ លានដុល្លារ ​សម្រាប់ពេល​អនាគត់​។​​
ខណៈដែល​ធ្វើដំណើរទៅកាន់ទីផ្សារប្រទេសថៃ ​នៅពេលថ្មីៗនេះ ប្រ​ធាន​​ប្រតិបត្តិ​ការ​​ជាន់ខ្ពស់ នៃក្រុមហ៊ុន Nokia លោក Chris Weber ​មានគម្រោងចែកចាយខ្លះៗ​ ​ជាមួយនឹង​ការអភិវឌ្ឍន៍ថ្មី នាពេល​អនាគត់​។​
តាមរបាយការណ៍ បាន​ឲ្យដឹងថា ក្រុមហ៊ុន Nokia នឹងផ្តោត​​ទៅលើទូរស័ព្ទឆ្លាតវៃ ​ម៉ូដែល Lomia ក្នុងតម្លៃ ១៧០ ដុល្លារ​ និង​អាច​ថោក​​ជាង​នេះ​។​​​ការ​ធ្វើបែបនេះ​របស់ក្រុមហ៊ុន គឺក្នុងគោលបំណង​​ចែកចាយ និ​ង​​​​ទាក់ទាញ​​អ្នកប្រើប្រាស់ផលិតផលរបស់ខ្លួន​។​
មុននេះដែរ​ក្រុមហ៊ុន មួយនេះទើបតែបញ្ចប់ដំណើរការ Lumia ៥២០​ នៅក្នុងប្រទេសវៀតណាម​ជាមួយនឹង​តម្លៃ​ទទួលបានសរុប ជាង 3.8 លានដុល្លារ​៕​
1377317852136

មតិយោបល់