ពោធិ៍សាត់ៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា មុននេះបន្តិចមានកម្មកររោងចក្រ តាយ.អ៉ី.ស៊ីង ប្រមាណជា១០នាក់ បានកើតមានអាការៈដួលសន្លប់ជាបន្តបន្ទាប់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដោយខ្លះបានដឹងខ្លួន និងខ្លះទៀតកំពុងសន្លប់នៅឡើយ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។
ពេលនេះសមត្ថកិច្ចកំពុងតែចុះអន្តរាគមន៍ហើយ។
ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕
មតិយោបល់