ព័ត៌មានជាតិ

ដាច់ភ្លើងពីរខណ្ឌ នៅតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ

ភ្នំពេញៈ យោងតាមអគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២ និង០៦នាទីរសៀល នឹងមានការដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៣(GS3-F11) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន ស្ថិតនៅ ៖(១)មហាវិថីម៉ៅសេទុង សង្កាត់ទួលទំពូង២ សង្កាត់ទួលស្វាយព្រៃ១ និងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន (២)ផ្លូវមុនីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រុមការងារកំពុងស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យឆាប់មានចរន្តប្រើប្រាស់ឡើងវិញ៕

មតិយោបល់