ព័ត៌មានជាតិ

Update៖ សាហាវណាស់! ស្ត្រីម្នាក់ ស្លុតចិត្តអាណិតប្ដី លេងសុទ្ធតែកាំភ្លើង ក្មេងដេញវាយគ្នា ស្លាប់ និងរបួស ២នាក់ នៅខណ្ឌចំការមន!

ភ្នំពេញ: កាលពីលាម៉ោង ៩ និង៤០នាទីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅមុខស្ថានទូតថៃ តាមផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន មានករណីក្មេងស្ទាវដេញកាប់គ្នា បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់។

ជនរងគ្រោះ នៅពុំទាន់ស្គាល់អត្តសញ្ញាណនោះទេ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញក្មេងស្ទាវមួយក្រុម ជិះម៉ូតូឌុបគ្នា ៤ ទៅ៥គ្រឿង មិនចាំម៉ាក មកដេញវាយយុវជនពីរនាក់ តាមបណ្ដោយផ្លូវកើតហេតុ ទិសដៅពីជើងទៅត្បូង ។ ដោយពេលនោះ ជនរងគ្រោះ បានស្រែកថា ចោរៗ ភ័យពេកក៏ដួលម៉ូតូ ក៏ត្រូវក្រុមជនសង្ស័យវាយបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកសពយកទៅតម្កល់នៅវត្ត រង់ចាំធ្វើកោសល្យវិច័យ។

សម្ភារ:បន្សល់ទុកនៅកន្លែងកើតហេតុ៖
-កាំភ្លើងមួយដើមម៉ាក K59
-ម៉ូតូម៉ាក Beat ពណ៌សលាយក្រហម ស្លាកលេខ ពោធិ៍សាត់ 1I-8728។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង និងយកវត្ថុតាង ទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវបន្ត ដោយមិនទាន់អាចបញ្ជាក់ទេថា ករណីនេះ បណ្ដាលមកពីអ្វី៕

មតិយោបល់