ព័ត៌មានជាតិ

​បុកគ្នា២តង់ របួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ: ហុងដា គុបជ្រុងមួយគ្រឿងធ្វើដំណើរមានគ្នា៣នាក់មានប្រពន្ធ និងប្អូនប្រុស ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកកន្ទុយរថយន្តដឹកហ្គាស កំពុងបត់ឆ្លងផ្លូវ ហើយខ្ទាតទៅប៉ះរថយន្តមួយគ្រឿង នៅបំណែកផ្លូវម្ខាង របួសធ្ងន់ស្រាល៣នាក់ កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ កែងផ្លូវ៣០ម៉ែត្រ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះខាងម៉ូតូគុបម៉ាក ហុងដា ពណ៌ទឹកប៊ិច សេ៥០ ពាក់ស្លាកលេខ កំពង់ស្ពឺ1J-8348 ជិះគ្នា៣នាក់ ប្រពន្ធ និងប្អូន ម្នាក់ផងដែរ បើកបរដោយឈ្មោះ វឿន រ៉ាវី ភេទប្រុស អាយុ២៣ឆ្នាំ រងរបួសបែកប្រអប់ដៃស្តាំ ប្រពន្ធឈ្មោះ ហេង ធីតា អាយុ២៣ឆ្នាំ រងរបួសបាក់ជើងស្តាំ និងប្អូនប្រុសឈ្មោះ វឿន សុខពៅ អាយុ១៧ឆ្នាំ រងរបួសស្មាស្តាំ ។ ជនរងគ្រោះទាំង៣នាក់បងប្អូនមានទីលំនៅភូមិត្រពាំងភ្នំ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ភាគីខាងរថយន្តបង្ក កូរ៉េ ទ្រុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-5141 ដឹកធុងហ្គាស អ្នកបើកបរមិនស្គាល់ឈ្មោះ ។ ចំណែក ភាគីរថយន្តមួយគ្រឿងទៀតម៉ាក ប្រភេទតូរីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-7923 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ខណ:ដែលអ្នកសារពត៌មានថតរូបរថយន្ត ឡូឡាឡាំប៉ារករឿង មិនឲ្យថត ទៅវិញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូរបស់ជនរងគ្រោះជិះពីត្បូងទៅជើង លុះដល់ចំណុចខាងល់ ស្រាប់តែរថយន្ត បង្កដឹកហ្គាស បើកពីជើងទៅត្បូង ហើយបត់វឹងឆ្លងផ្លូវបំណងចូលទៅផ្លូវ៣០ម៉ែត្រ ធ្វើឲ្យម៉ូតូហ្វ្រាំងមិនទាន់ ជ្រុលទៅបុកកន្ទុយរថយន្ត ផ្នែងខាងស្តាំ ហើយខ្ទាតទៅប៉ះត្រូវរថយន្ត ទួរីស ដែលបើកពីជើងទៅត្បូង នៅបំណែកផ្លូវម្ខាង ។

ក្រោយកើតហេតុម្ចាស់រថយន្តតូរីសរករឿងខឹងអ្នកសារព័ត៌មានថតរថយន្តរបស់គេ ចំណែកជនរងគ្រោះទាំង៣នាក់បងប្អូនត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: ។ ដោយឡែក វត្ថុតាង រថយន្ត២គ្រឿង ម៉ូតូមួយគ្រឿង សមត្ថកិច្ចចុះវាស់វែងរួចយកទៅរក្សាទុកជាបណ្តោះអាសន្ននៅផ្នែកជំនាញ អធិការដ្ឋាន រងចាំដោះស្រាយពេលក្រោយតាមនិតិវិធី៕

មតិយោបល់