ព័ត៌មានជាតិ

គ.ជ.ប ជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ថា ការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ នឹងចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំសង្កាត់ទូទាំងប្រទេស។

ការធ្វើបច្ចុប្បន្នភាព និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១នេះ សំដៅលើការចុះឈ្មោះប្រជាពលរដ្ឋខ្មែរទើបដល់អាយុ១៨ឆ្នាំ និង ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ ចូលក្នុងឃុំសង្កាត់ថ្មី។ ជាមួយគ្នានេះ ក៏អនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើការកែតម្រូវឈ្មោះ ឬទិន្នន័យ ក្នុងករណីខុសពីអត្តសញ្ញាណបណ្ណ សម្រាប់បម្រើដល់ការបោះឆ្នាំនាពេលខាងមុខផងដែរ។

 

មតិយោបល់