ព័ត៌មានជាតិ

អាសូរណាស់! ស្ដ្រីវ័យម្នាក់ កំពុងជិះកង់សុខៗ ត្រូវម៉ូតូបុកស្លាប់

កំពង់ចាម: កាលពីវេលាម៉ោង ១៦ និង៣០ នាទីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៦ ត្រង់ចំណុចខាងត្បូងស្ពានទំនប់ត្រពាំងវែង ភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូ និងកង់។

ដោយម៉ូតូម៉ាក Zoomer X ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1DI-0483 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីជើងទៅត្បូង (ស្លាប់)។ លុះដល់ចំណុចកើតហេតុ បានប៉ះទង្គិចពីក្រោយជាមួយអ្នកជិះកង់ ០១គ្រឿង ពណ៌ទឹកប្រាក់ អ្នកជិះមិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុ ប្រហែលជាង៤០ឆ្នាំ (មិនមានអត្តសញ្ញាណប័ណ្ណជាប់ខ្លួន) ធ្វើដំណើរពីជើងទៅត្បូងស្របគ្នា។

ក្រោយកើតហេតុមានម៉ូតូកង់បី ០១គ្រឿង បានដឹកអ្នកបើកបរម៉ូតូ ចេញពីកន្លែងកើតហេតុ ទៅបាត់មិនដឹងដឹកទៅណាទេ ។

មូលហេតុ៖ អ្នកបើកបរម៉ូតូប្រើប្រាស់ល្បឿន ។

សូមបញ្ជាក់៖ ជនរងគ្រោះ ជិះកងពណ៌ទឹកប្រាក់ ពាក់ខោ និងអាវរូបផ្កា ពណ៌លឿង អាយុប្រហែលជាង៤០ឆ្នាំ៕

មតិយោបល់