ព័ត៌មានជាតិ

Lenovo ​សហការ​ជា​មួយ ​SugerSync ​បង្កើត​សេវា​កម្ម ​Cloud ​Storage

កាលពីថ្មីៗនេះក្រុមហ៊ុន Lenovo បានប្រកាសបង្ហាញនូវសេវាកម្ម Cloud Storage ដែលសហការជាមួយនឹង SugerSync។ សេវាកម្មនេះផ្តល់ជួននូវទំហំ ៥GB សម្រាប់អតិថិជនដែលប្រើប្រាស់នូវកុំព្យូទ័រ និង Android tablet ទាំងអស់របស់ Lenovo។

សេវាកម្ម Cloud Storage អាចឲ្យអ្នកប្រើប្រាស់ធ្វើការចែករំលែកនូវឯកសារដែលមានទំហំធំៗ ដូចជាវីដេអូ រូបភាព​ដែល​មាន​គុណភាព​ខ្ពស់​ជា​ដើម ម្យ៉ាងវិញទៀតលោកអ្នកក៏អាចធ្វើការចែករំលែកបានដោយផ្ទាល់ទៅកាន់ប្លក់ Facebook និង Twitter ផងដែរ។

គួរបញ្ជាក់ផងដែរថាសេវាកម្មមួយនេះ អាចធ្វើការទាញយកបានសម្រាប់កុំព្យូទ័រ ប៉ុន្តែសម្រាប់ Android tablet នឹង​មាន​នៅ​ខែ​មេសា​ខាង​មុខ៕

មតិយោបល់