កំពង់ស្ពឺៈ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានក្មេងស្រី២នាក់ លង់ទឹកស្រះ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។
ករណីនេះកើតឡើងនៅថ្ងៃសុក្រ ទី១២កើត ខែ បុស្ស ព.ស ២៥៦១ត្រូវនឹងថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៤ល្ងាច នៅចំណុច ភូមិអូរសំរែ ឃុំក្សេមក្សាន្ត ស្រុក ឧដុង្គ ខេត្តកំពង់ស្ពឺ។
សពក្មេងស្រីទាំង២នាក់ ទី១ឈ្មោះ យ៉េង ដាលីន ភេទស្រី អាយុ១៤ឆ្នាំ និងទី២ឈ្មោះ យ៉េង ស្រីល័ក្ខ ភេទស្រី អាយុ១២ឆ្នាំ ទាំង២នាក់ជាបងប្អូនបង្កើត រស់ភូមិឃុំកើតហេតុខាងលើ។ ជនរងគ្រោះបានទៅងូតទឹកលេងនៅ ក្នុងរណ្ដៅដីខាងលិចភូមិ ដែល មានជម្រៅប្រហែល៧ម៉ែត្រ ដោយដំបូងបងស្រីចុះទៅលេងមុន ឃើញបងស្រីលង់ទឹកប្អូនស្រី ក៏ចុះទៅជួយ ទើបបណ្ដាលឱ្យលង់ ទឹកស្លាប់ទាំង២តែម្ដង៕
មតិយោបល់