ព័ត៌មានជាតិ

ស្រវឹង បុកគូទគេម៉ាំង ស្វាងចេសហ្មង!

ភ្នំពេញ: បុរសវយ័ចំណាស់ម្នាក់ បើកម៉ូតូកង់បីឥណ្តា(ឡាំប៉ាតា) ងោកមួយភាំង រេចង្កូតជ្រុលទៅបុករថយន្តមួយគ្រឿងចតលើចិញ្ចើមផ្លូវបញ្ឆិតផ្នែកខាង រួចជ្រុលទៅឡើងលើគំនរថ្ម ទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង១០នាទីយប់រំលងឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាូមបណ្តោយផ្លូវ២៧១ មុខអគ្គសនីកម្ពុជាអូរបែកក្អម ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញបុរស់វ័យចំណាស់ម្នាក់ស្រវឹងស្រាជោកជាំ បានបើកម៉ូតូកង់បីឥណ្តា(ឡាំប៉ាតា)មួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FS-5135 បើកពីត្បូងទៅជើងក្នុងស្ថានភាពស្រវឹង លុះមកដល់ចំណុចកើតហេតុខាងលើ បានងោកមួយភាំងបណ្តាលរេចង្កូតទៅបុករថយន្តមួយគ្រឿងម៉ាក SCION ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AL-3887 ដែលម្ចាស់ចតចោលនៅលើចិញ្ចើមផ្លូវស្របទិសដៅគ្នា បណ្តាលឲ្យរងកាខូចខាតផ្នែកខាងក្រោយខាងឆ្វេងតិចតួច រួចជ្រុលទៅមុខបានប្រមាណជា១០ម៉ែត្រ ឡើងលើគំនរថ្មទៅមុខលែងរួច សំណាងល្អមិនមានអ្នករងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានភាគីទាំងសងខាងសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕

មតិយោបល់