ភ្នំពេញ: បុរសម្នាក់ បានបញ្ចប់ជីវិតរបស់ខ្លួនដោយចងកសម្លាប់ខ្លួន នៅនឹងព្រិលដែកបង្អួច បណ្តាលឲ្យស្លាប់នៅម៉ោង ៦ល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលមួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ៤ បន្ទប់លេខ៤ ជាន់ទី១ ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅនឹងកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ណល ណុប ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិព្រៃវិហារ ឃុំក្រាំងលាវ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមានប្រពន្ធឈ្មោះ សុក សោភា អាយុ៤៥ឆ្នាំ មុខរបរកម្មកររោងចក្រ ។
ប្រពន្ធជនរងគ្រោះបាននិយាយថា រយៈពេល១៤ថ្ងៃ មុនរូបគាត់និងជនរងគ្រោះបានសុំចែកផ្លូវគ្នា ព្រោះរស់នៅមិនចុះសម្រុងនឹងគ្នា និងព្រមផ្តិតមេដាយលែងលះគ្នាទៅតាមច្បាប់នៅសាលាសង្កាត់ចោមចៅ នាពេលកន្លងទៅ។ លុះថ្ងៃកើតហេតុ ពេលដែលស្ត្រីជាប្រពន្ធចូលទៅក្នុងបន្ទប់ទឹកក៏លឺសំឡេងជនរងគ្រោះស្រែកតាមបង្អួចថា «ខ្ញុំសុំកន្សែងមួយ ខ្ញុំលាឯងហើយ» នឹកស្មានថាគាត់និយាយលេង ភ្លាមនោះស្រាប់តែបន្តិចក៏លឺសំឡេងក្រាកនៅបង្អួចហើយគាត់ចេញពីបន្ទប់ទឹកមកមើល ក៏ឃើញជនរងគ្រោះចង់កជាប់នឹងបង្អួចស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យរួចទៅលើសាកសពនិងប្រគល់ឲ្យសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕
https://youtu.be/6zq5qaNSkSg
មតិយោបល់