ព័ត៌មានជាតិ

រថយន្តលុចស៊ីសរេចង្កូតបុករថយន្តហ៊ីយ៉ាន់ដាយ ពេញទំហឹងបណ្ដាលឲ្យមនុស្សរបួសស្រាល

កណ្ដាលៈ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១និង៤០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្ត ស្ថិតក្បែរគល់ស្ពានព្រែកញឹក ភូមិខ្ពប ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល តាមបណ្ដោយផ្លូវជាតិលេខ២១។

រថយន្ដបង្កម៉ាក លុចស៊ីស RX៣៣០ ពណ៌ប្រផេះ ពាក់ស្លាកលេខ កណ្ដាល 2C-8722 បើកបរដោយឈ្មោះ ឡង់ ស៊្រី ភេទប្រុស អាយុ ៦០ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បានរេចង្កូតទៅបុករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3 A-3946 បើកបរដោយឈ្មោះ វ៉ាន់ ថៃហេង ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិថ្មពូនកណ្ដាល ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ដំណើររឿង៖ នៅមុនពេលកើតហេតុគេឃើញរថយន្ដបង្ក ធ្វើដំណើរពីជើងទៅត្បូង ខណៈពេលបើកមកដល់ចំណុចកើតហេតុ ស្រាប់តែបានរេចង្កូតទៅបុកជាមួយរថយន្ដម៉ាកហ៊ីយ៉ានដាយពេញមួយទំហឹង បណ្ដាលឲ្យរថយន្ដទាំង ២គ្រឿងរងខូចខាតធ្ងន់
ក្រោយមកកម្លាំងនគរបាលចរាចរណ៍ស្រុក បានចុះធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី។

បញ្ជាក់៖ ករណីនេះ បណ្ដាលឲ្យអ្នករថយន្តបង្ករបួសស្រាល មិនមានមនុស្សរងគ្រោះដល់អាយុជីវិតឡើយ៕

មតិយោបល់