ព័ត៌មានជាតិ

គ្រូបង្រៀន ២នាក់ ត្រូវចោរគាស់រថយន្តលួចទ្រព្យសម្បត្តិ នៅក្រុងដូនកែវ

តាកែវ: នៅវេលាម៉ោង ៩ និង០០នាទីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ មានករណីជនសង្ស័យគាស់រថយន្តម៉ាក ហាយទ្បែនឌ័រ ពណ៌ស ពាក់ស្លាក ភ្នំពេញ 2AW- 3959 (លួចយកសម្ភារ:) នៅម្ដុំវត្ដឈើទាល ស្ថិតក្នុងភូមិសូចាន់ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

ម្ចាស់ឈ្មោះ យុន កត់ ភេទប្រុស អាយុ ៤៧ ឆ្នាំ និងប្រពន្ធឈ្មោះ ស៊ឹម ថាវី ភេទស្រី អាយុ ៤៧ឆ្នាំ អ្នកទាំង ២ មុខរបរគ្រូបង្រៀន ស្នាក់នៅភូមិសង្កាត់កើតហេតុ។

សម្ភារ:បាត់បង់៖
– លុយ ៨លាន ១០ម៉ឺន
– មាស ២ដំទ្បឹង ១ជី (ខ្សែក ១ដំទ្បឹង និងខ្សែដៃ ១ដំទ្បឹង១ជី)។

ក្រោយកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅអធិការក្រុងផងដែរ៕

មតិយោបល់