ព័ត៌មានជាតិ

ដាច់ភ្លើងពីរខណ្ឌ នៅរាជធានីភ្នំពេញ

ភ្នំពេញៈ យោងតាមអគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នៅវេលាម៉ោង ១០ និង៣០នាទីព្រឹក នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥(GS5-F10) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការ​ប្តូរឧបករណ៍ការពាររន្ទះ (Surge Arrester) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ៖ (១)ភូមិទឹកថ្លា ភូមិដីថ្មី ភូមិត្រពាំងឈូក និងភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា (២)ភូមិដំណាក់ និងភូមិផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី (3)ផ្លូវវត្តតាំងកសាង ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (4)ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អតិថិជន នឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១១ និង ៣០នាទីព្រឹក៕

មតិយោបល់