នេប៉ាល់៖ គិតត្រឹមរយៈពេល ៦ថ្ងៃកន្លងមកនេះ ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍រញ្ជួយដីនៅក្នុងប្រទេសនេប៉ាល់បានកើនឡើងដល់ជាង ៦២០០នាក់ និងអ្នករបួសបានកើនឡើងដល់ជាង ១៤០០០នាក់ ដោយតួលេខនេះ ត្រូវបានអាជ្ញធរនេប៉ាល់បញ្ជាក់ប្រាប់អ្នកសារព័ត៌មាន។ នេះបើយោងតាមការចុះផ្សាយរបស់ Channel News Asia ចេញផ្សាយនៅព្រឹកថ្ងៃទី០១ ខែឧសភាព ឆ្នាំ ២០១៥។
បើទោះបីជាមិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់ពីទំហំនៃការខូចខាតក្ដី ប៉ុន្តែអ្នកវិភាគអាមេរិក ដែលចុះផ្សាយដោយ CNN បានឲ្យដឹងថា ទំហំនៃការខូចខាតទាំងមូលនៅក្នុងប្រទេសនេប៉ាល់ គិតជាទឹកប្រាក់អាចឈានដល់ ១០ពាន់លានដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរថា គ្រោះរញ្ជួយដីកម្រិតខ្ពស់បានវាយប្រហារប្រទេសតំបន់ភ្នំមួយនេះ កាលពីថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ ២០១៥ ដោយបានបំផ្លិចបំផ្លាញអគារ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសនេះស្ទើតែទាំងស្រុង ជាពិសេសគឺបេតិកភណ្ឌពិភពលោក៕
ព័ត៌មានជាតិ
មតិយោបល់