សៀមរាបៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានរថយន្ត១គ្រឿង ម៉ាកហាយឡែនឌ័រ បើកសុខៗមិនដឹងជាយ៉ាងម៉េច ស្រាប់តែក្រឡាប់បណ្តាលឲ្យឆាបឆេះ សង្ស័យឆ្លងចរន្តអគ្គិសនីក្នុងរថយន្ត។
ហេតុការណ៍បានកើតឡើងកាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៦៧ (ផ្លូវហាយវេ) នៅចំណុចរង្វង់មូលភ្នំគូលែន ស្ថិតនៅក្នុងភូមិសាលាក្រវ៉ាន់ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ចំពោះករណីមិនបណ្តាលឲ្យអ្នកណាម្នាក់រងរបួសឡើយ៕
មតិយោបល់