ភ្នំពេញៈ ជនសង្ស័យស្រីប្រុសបានល្បួងអ៊ំស្រីម្នាក់ឲ្យជិះម៉ូតូជាមួយទៅកន្លែងស្ងាត់ ហើយរុញទម្លាក់យកកាបូបរបស់គាត់បើករត់ចេញទៅ អ៊ំស្រីរត់ដេញតាមហើយស្រែកថាចោរ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចមុខផ្សារបឹងត្របែក ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ម៉ៅ ស្រីទូច អាយុ៤៩ឆ្នាំស្រុកកំណើតនៅភូមិ មេសាង ឃុំព្រែកម្តេង ស្រុកមេសាង ខេត្តព្រៃវែង ។នៅក្នុងកាបូបមានម៉ុង១ ខោអាវ១កំប្លេនិងលុយចំនួន៣ម៉ឺន៣ពាន់ប្រាំរយរៀល។
តាមសម្តីជនរងគ្រោះបានប្រាប់ថា មុនដំបូងគាត់បានដើរសុំទានតាមផ្លូវស្រាប់តែមានជនសង្ស័យ២នាក់ស្រីប្រុសបានមកដល់ហើយល្បួងឲ្យគាត់ឡើងជិះម៉ូតូជាមួយប្រាប់ថាទៅជួយរកកូនគាត់ផងក៏ព្រមឡើងជិះជាមួយតាមបណ្តោយផ្លូវ១០៥ទិសដៅពីជើងទៅត្បូង ខណៈមកដល់មុខផ្សារបឹងត្របែកជាកន្លែងកើតហេតុបានយកកាបូបហើយរុញគាត់ពីលើម៉ូតូទម្លាក់បណ្តាលឲ្យរងរបួសរលាត់ដៃជើង គាត់ជនរងគ្រោះបានរត់តាមស្រែកចោរៗក៏មានប្រជាពលរដ្ឋជួយចាប់បានចោរស្រីម្នាក់រត់រួចម្នាក់ចោរប្រុសហើយក៏ប្រគល់ឲ្យសមត្ថកិច្ចយកទៅប៉ុស្តិ៍បឹងត្របែក។
ជនសង្ស័យទី១មានឈ្មោះ ជិម ណាង អាយុ ៣៧ ភេទស្រី ជនជាតិខ្មែរ រស់នៅផ្ទះជួលម្តុំស្ទឹងមានជ័យ ស្រុកកំណើតនៅភូមិ អំពិលទឹក ឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
ជនសង្ស័យទី២ឈ្មោះ យៀប ភេទប្រុស រស់នៅខេត្តព្រៃវែងហើយជាម្ចាស់ម៉ូតូម៉ាកឌ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BV-7077។ជនសង្ស័យទាំង២ជាសង្សារនិងគ្នាបានតែ១ខែ។
ក្រោយមកសមត្ថកិច្ចបានឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹងដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕
https://youtu.be/oQtzWv-sNW8
មតិយោបល់