ព័ត៌មានជាតិ

រថយន្តបុកម៉ូតូពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់០៤នាក់ រួចបើកគេចខ្លួនចូលក្នុងភូមិគ្រឹះ

ភ្នំពេញ: នៅវេលាម៉ោង១២និង០៥ នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្ត ស៊េរីទំនើបម៉ាក Rolls Royce បុកម៉ូតូ HONDA DREAM មួយគ្រឿងពេញទំហឹង បណ្តាលឲ្យបុរស-នារីចំនួន០៤នាក់រងរបួសធ្ងន់ ហើយបន្តបើករត់គេចខ្លួនបាត់ស្រមោល ស្ថិតត្រង់ចំណុចស្តុបប៉េកាសេ ផ្លូវព្រះមុនីវង្ស ព្រំប្រទល់ សង្កាត់ស្រះចក និងសង្កាត់វត្តភ្នំ កែងផ្លូវព្រះអង្គឌួង ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បើយោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲដឹងថា រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Rolls Royce ពណ៌ស មិនចាំស្លាក់លេខ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង ដោយក្នុងល្បឿនលឿន ។ លុះ ពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ សា្រប់តែមានបុរស-នារីចំនួន០៤នាក់ បើកបរម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ស៊េរី ឆ្នាំ២០១៥ ពណ៌ ខ្មៅ ធ្វើដំណើរតាមបណ្ដោយសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត បើកឆ្លងស្តុបដល់ពាក់កណ្តាលត្រូវរថយន្តម៉ាក Rolls Royce បុកពេញទំហឹងខ្ទាតមនុស្សចេញពីម៉ូតូ បណ្តាលឲ្យបុរសម្នាក់ និងនារីចំនួន០៣នា ក់រងរបួសធ្ងន់ និង ម៉ូតូរងការ ខូចខាតយ៉ាងដំណំផងដែរ ។ ភ្លាមៗនោះ រថយន្តបង្កបន្តបន្ថែមល្បឿនបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល បង្ក ការផ្ញាក់ផ្អើលដល់កម្លាំងសម្ថកិច្ច នៅមូលដ្ឋានចេញអន្តរាគម៍ផងដែរ ។

បន្ទាប់ពីកើតហេតុរួច កម្លាំងនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌជ្រោយចង្វា តាមរកឃើញហើយ នៅក្នុងភូមិគ្រឹះមួយកន្លែងផ្ទះលេខ282 ផ្លូវកែវចិន្តា ក្នុងសង្កាត់ជ្រោយចង្វា សមត្ថកិច្ចកំពុងរង់ចាំគោលការណ៍ពីថ្នាក់លើ ដើម្បីយកអ្នកបើកបរ និងរថយន្តបង្កមកចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់