ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ: កម្លាំងអន្តរាគមន៍នគរបាលខណ្ឌចុះល្បាត សហការជាមួយនគរបាលប៉ុស្តិ៍ចោមចៅ ធ្វើការឃាត់ខ្លួន​បុរសម្នាក់ប្រព្រឹត្តជាក់ស្តែង​ ខណ:​កំពុងអង្គុយកាន់ដោយឧបករណ៍ជក់ថ្នាំញៀន និងមានកាំភ្លើងជ័រ កាលពី​វេលាម៉ោង៨និង៣០នាទី​ ថ្ងៃ ២៤មិថុនា ឆ្នាំ២០១៦ នៅចំណុចដីវាលក្រោយធនាគារកាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅ។

ប្រភព​ឲ្យដឹងថា ជនសង្ស័យម្នាក់ ឈ្មោះ ហៀង សារ៉ាក់ ​ស្នាក់នៅសង្កាត់ទឹកល្អក់ខណ្ឌទួលគោក រួម​និង​​វត្ថុតាងមាន ប្រដាប់ប្រើប្រាស់គ្រឿងញៀន និងកាំភ្លើងជ័រមួយដើម។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនៅអធិការខណ្ឌពោធិ៍សែនជ័យ៕

មតិយោបល់