ព័ត៌មានជាតិ

អ្នកខណ្ឌមានជ័យ និងអ្នកខេត្តកណ្តាល ម៉ោង៣និង៣០នាទីរសៀល មានភ្លើងប្រើវិញហើយ!

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា ការដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៧ (GS7-F12) មូលហេតុមានកំហូចតំណក្បាលកាប (BE) បណ្តាញតង់ស្យុងមធ្យម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ៖ (១) តាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (២)ផ្លូវមាត់ទន្លេបាសាក់ ភូមិសំរោង សង្កាត់តាខ្មៅ (៣)ភូមិព្រែកសំរោង សង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ (៤)ភូមិស្វាយរំលំ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។
ក្រុមការងារអគ្គិសនីកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ៣និង៣០នាទីរសៀល៕

មតិយោបល់