ព័ត៌មានជាតិ

គ្រូបង្រៀនភាសាអង់គ្លេសជនជាតិហ្វីលីពីនម្នាក់ជាប់ចោទរំលោភសិស្សអាយុ៤ឆ្នាំ ក្នុងបន្ទប់ទឹក

កណ្ដាលៈ ជនបរទេសជាគ្រូបង្រៀនភាសាអង់គ្លេសនៅលាលា អេកជនម្នាក់ ត្រូវបាននគរបាលក្រុងតាខ្មៅឃាត់ខ្លួន បន្ទាប់ពីមានពាក្យបណ្ដឹង ចោទថា បានរំលោភ សិស្សស្រីអាយុ៤ឆ្នាំ ក្នុងបន្ទប់ទឹក កាលពីវេលាម៉ោង១០និង១៥នាទីថ្ងៃទី៩ ឧសភា ឆ្នាំ២០១៩នៅចំណុចក្នុងបន្ទប់ទឹក សាលាវេសស្លែនដ៏សាខាមាត់ទន្លេតាខ្មៅ ខេត្តកណ្តាល។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថាជនរងគ្រោះ១នាក់ ភេទស្រី អាយុ៤ឆ្នាំមុខរបរសិស្សសាលា
វែសស្លែនដ៏សាខាមាត់ទន្លេតាខ្មៅមានទីលំនៅ ខេត្តកណ្តាល។

ចំណែកជនសង្ស័យឈ្មោះរ៉ូម៉ាន់ បាឡូអាគីណូ ភេទប្រុស ជនជាតិហ្វីលីពីនអាយុ២៧ឆ្នាំមុខរបរគ្រូបង្រៀនភា
សាអង់គ្លេសនៅសលាវេសស្លែនដ៏ ស្នាក់នៅផ្ទះជួលសង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ។

មន្ត្រីនគរបាលបានឱ្យដឹងបន្ថែមថាមុនពេលកើតហេតុ ឪពុកជនរងគ្រោះ បានរៀបចំមុជទឹកស្លៀកពាក់ឲ្យជនរងគ្រោះមិនឃើញមានបញ្ហាអ្វីកើតឡើងចំពោះជនរងគ្រោះឡើយលុះមកដល់វេលម៉ោង៧ព្រឹកថ្ងៃកើតហេតុក៏ជូនជនរងគ្រោះចូលរៀននៅសាលាវេសស្លែនដ៍សាខាមាត់ទន្លេតាខ្មៅ ដូចសព្វដង។

លុះមកដល់វេលាម៉ោង១០និង៣០នាទី ទើបទៅទទួលជនរងគ្រោះត្រឡប់មកផ្ទះវិញ នៅពេលមកដល់ផ្ទះម្តាយជនរងគ្រោះក៏បានផ្លាស់សំលៀកបំពាក់ឲ្យជនរងគ្រោះទើបឃើញមានស្នាមឈាមប្រឡាក់ខោលីអូកូន និងមានទឹកកាមប្រឡាក់ស្អិតជាប់ខោ ពេលនោះឪពុកម្តាយជនរងគ្រោះក៏បាននាំជនរងគ្រោះទៅពិនិត្យនៅមន្ទីរពេទ្យជ័យជំនះ ហើយលោកគ្រូពេទ្យបានប្រាប់ថាប្រដាប់ភេទជនរងគ្រោះមានដាច់រយៈដូចមានរបស់រឹងធំដាក់ចូល។

ក្រោយមកឪពុកម្តាយជនរងគ្រោះក៏បានសាកសួរជនរងគ្រោះ ហើយជនរងគ្រោះបានប្រាប់ថានៅក្នុងម៉ោងលោកគ្រូឈ្មោះប៉ាឡូ បង្រៀនបានសុំលោកគ្រូទៅបត់ជើង ពេលនោះលោកគ្រូបានអនុញ្ញាតឲ្យទៅ ហើយលោកគ្រូបានដើរតាមក្រោយគាត់ដល់បន្ទប់ទឹក នៅពេលបត់ជើងតូចរួច លោកគ្រូបានលៀងគូទឲ្យគាត់ហើយលេងគូទគាត់បណ្តាលឲ្យឈឺមានឈាមទៀតផង។

លុះមកដល់ថ្ងៃទី១០ ម៉ោង១២ថ្ងៃ ត្រង់ឪពុកម្តាយជនរងគ្រោះក៏បាននាំជនរងគ្រោះមកប៉ុស្តិ៍ដើម្បីដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចក៏បានហៅជនសង្ស័យមកអធិការដើម្បីសាកសួរ តែជនស័ង្សយមិនបានឆ្លើយសារភាពនោះទេ ។

អធិការនគរបាលបានប្រាប់អោយដឹងថា ករណីនេះ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទៅកាន់តុលា ដើម្បី ចាត់ការន្តតាមច្បាប់៕

មតិយោបល់