កំពង់ចាមៈ លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការស្រុកព្រៃឈរ បានប្រាប់Post Newsថា មានការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័នឹងករណីហិង្សារ ក្រោយពីបានកាប់ប្រហារទៅលើបុរសម្នាក់ បណ្តាលឲ្យរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង៦នាទី យប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនីចំណុចភូមិសូដី ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់
ចាម។
ជនសង្ស័យមានឈ្មោះ ចាន់ សារ៉េត ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិកើតហេតុ បានយកកាំបិតខ្វែវ កាប់ទៅលើឈ្មោះ ជិន សំអូន ភេទប្រុស អាយុ៤៦ឆ្នាំ ស្នាក់នៅជាមួយគ្នា រងរបួសចំ៣កន្លែង រួមមាន ចំចិញ្ចើមផ្នែកខាងឆ្វេង, ចំលើស្មាខាងឆ្វេង និងចំលើពោះ បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ចំណែកមូលហេតុ គឺបណ្តាលមកពីប៉ះពាក្យសម្ដីគ្នា ពេលផឹកស៊ីជាមួយគ្នានៅយប់ឆ្លងឆ្នាំ ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមច្បាប់បន្តទៀត៕
មតិយោបល់