មណ្ឌលគិរីៈ លោកវរសេនីយ៍ទោ កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានប្រាប់ Post News ថា នៅវេលាម៉ោង១ និង៤៥នាទីរសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាកចរាចរណ៍មួយរវាងម៉ូតូនឹងម៉ូតូ ត្រង់ចំណុចរង្វង់មូលគោព្រៃ ស្ថិតនៅភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
អ្នកបើករបរម៉ូតូស៊ីរូស ឈ្មោះ សេន ចន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មក(របួសស្រាល) បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បើកពីទិសកើតទៅលិច មកដល់រង្វង់មូលក៏ជួបនឹងម៉ូតូជិះបញ្ច្រាសរង្វង់មូល និង
អ្នករួមដំណើរ២នាក់ ឈ្មោះ សេន ឃី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មក(របួសស្រាល) និងឈ្មោះ ចិន ប៉ែល ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មក(របួសស្រាល) បច្ចុប្បន្នរស់នៅភូមិឃុំជាមួយអ្នកបើករបរខាងលើ។
អ្នកបើករបរម៉ូតូសង់ឈ្មោះ សេងកៅភារ៉ុន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរនាក់លក់អីវ៉ាន់ បច្ចុប្បន្នរស់នៅភូមិកណ្ដាល សង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានជិះពីទិសជើងទៅត្បូង កាត់មុខម៉ូតូម្ខាងទៀត(បានស្លាប់នៅកន្លែងកើតហេតុ) អ្នករួមដំណើរ ឈ្មោះ ហុក រុនរៈ ភេទ ប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស ត្រូវជាកូនស(របួសស្រាល)បច្ចុប្បន្នរស់នៅភូមិឃុំខាងលើ។
ចំណែកម៉ូតូនឹងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងរងចាំការដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់