ព័ត៌មានជាតិ

ហុងដាបុកវីស្តុនពេញទំហឹង របួសធ្ងន់ស្រាល៣នាក់ នៅស្រុកព្រៃឈរ!

កំពង់ចាម: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ នៅលើកំណាត់ ផ្លូវជាតិលេខ៧ ចំណុចមុខផ្ទះឈ្មោះអន ស្ថិតក្នុងភូមិស្លែង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ម៉ូតូម៉ាក ហុងដា ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកកំពង់ចាម1P.0940
ជិះដោយឈ្មោះ សេង ពិសី ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិត្រពាងអញ្ចាញ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បើកបរក្នុងទិសដៅពីលិចទៅកើត ហើយបានបុកម៉ូតូម៉ាកវីស្តុន ពណ៌ស គ្មានស្លាកលេខ ជិះដោយឈ្មោះ ស្រេន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិទួលចំបក ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ឌុបគ្នាម្នាក់ពីក្រោយឈ្មោះ ឡូ សុខរ៉ាត ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិអង្គ្រង ឃុំខ្វិតធំ ស្រុកព្រឈរ ខេត្តកំពង់ចាម បើកពីកើតទៅលិចក្នុងទិដៅបញ្ច្រសទិសគ្នា បណ្ដាលឲ្យរបួសមនុស្សរងរបួសធ្ងន់ស្រាល៣នាក់តែម្តង៕

មតិយោបល់