ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើងរវាងម៉ូតូពីរគ្រឿងបុកគ្នា យ៉ាងពេញទំហឹង បណ្ដាលឲ្យភាគីទាំងសងខាង រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះភ្លាមៗ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង១០ នាទីរសៀលថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ ២០២១ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្ដោយប្រជាលេខ៤ នៅទល់មុខនឹងអគ្គបញ្ជាការដ្ឋានក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូឌ្រីមសង់ឆ្នាំ២០២១ មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 1IN-5833 ដែលបើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុ មានម៉ូតូឌ្រីមសង់ឆ្នាំ២០១៩ មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1HI-6889 ដែលបើកបរដោយបុរសម្នាក់ដូចគ្នា ក្នុងទិសដៅពីកើតទៅលិច ក៏ស្រាប់មកដល់ចំណុចកើតហេតុ ក៏បានបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ទាំងសងខាង បញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏ដូចជាសមត្ថកិច្ចជំនាញ បានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងយករក្សាទុក ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕
មតិយោបល់