ព័ត៌មានជាតិ

ចោរអស់លក្ខណ៍! ឆក់កាបូបជនបទេសបានសម្រេច ជិះគេចមិនផុតជាប់ខ្នោះ!

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីលួចមានស្ថាន ទម្ងន់ទោស ក្រោយពីសកម្មភាពឆក់កាបូបជនបរទេស។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះលេខ៦០ ផ្លូវលេខ១២៣ ក្រុម២១ ភូមិ៤ សង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ពង្ស មនសិកាសិណ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ២១ ផ្លូវលំ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ជនរងគ្រោះឈ្មោះ SOPHIE CHIMOT ភេទ ស្រី អាយុ៣១ឆ្នាំ ជនជាតិ បារាំង មុខរបរ ពេទ្យឆ្មប ស្នាក់នៅបណ្តោះអាសន្នក្នុងអង្គការស្តារកម្ពុជា ទីតាំងលេខ ៧១ ផ្លូវ ១២៣ ក្រុម ២១ ភូមិ ៤ សង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន កាន់លិខិតឆ្លងដែនលេខ12AA77713។
ក្នុងនោះវត្ថុតាងដកហូត កាបូបស្ពាយមួយ ពណ៌ខ្មៅ(លុយ២៣ដុល្លារ ,ATM ១សន្លឹក,វ៉ែនតា១,ទូរសព្ទដៃ១គ្រឿង ម៉ាក អាយហ្វូន៦ ពណ៌ទឹកប្រាក់ គ្មានស៊ីម(របស់ជនរងគ្រោះ),ម្សៅក្រាមសថ្លា១កញ្ចប់តូច,ម៉ូតូ១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1GF-7171 ស៊េរីឆ្នាំ២០១៧ (របស់ជនសង្ស័យ) ។

មុនពេលកើតហេតុ ជនរងគ្រោះបានស្ពាយកាបូប ដើរចេញពីអង្គការស្តារកម្ពុជា ក្នុងគោលបំណងទៅដើរលេង និងចង់មកផ្សារទួលទំពូង ពេលជនរងគ្រោះដើរដល់ចំណុខមុខផ្ទះកើតហេតុ ស្រាប់តែមានជនសង្ស័យខាងលើ បានជិះម៉ូតូមកពីក្រោយជនរងគ្រោះ រួចធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេច និងបណ្តាលឲ្យជនរងគ្រោះដួល ដាច់រលាត់ កែងដៃស្តាំ និងដាច់រលាត់ក្បាលជង្គង់ស្តាំចេញឈាម ហើយជនរងគ្រោះស្រែកចោរៗ ជនសង្ស័យភ័យជិះគេចខ្លួន បានបន្តិចក៏ដួលម៉ូតូត្រូវបានប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ និងសមត្ថកិច្ចល្បាតអន្តរាគមន៍ឃាត់ខ្លួន ។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង៕

មតិយោបល់