សៀមរាបៈ អគ្គិភ័យមួយបានឆាបឆេះ ផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
ម្ចាស់ផ្ទះកើតហេតុខាងលើមានឈ្មោះ ឡោ វណ្ណះ ភេទប្រុស អាយុ៥២ឆ្នាំ និងប្រពន្ធឈ្មោះ ស្រី វណ្ណី អាយុ៤៨ឆ្នាំ នៅភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប មុខរបរធ្វើស្រែ។
អគ្គិភ័យនេះបណ្តាលខូចខាតផ្ទះ ទាំងស្រុង និងទ្រព្យសម្បត្តិមួយចំនួន ហើយផ្ទះនេះសង់ឡើងអំពី ថ្មមួយកំណាត់មុខខាងក្រោយជញ្ជាំងក្តា ប្រក់សង្កសី ដែលមានទំហំ បណ្តោយ ១១ម៉ែត្រ គុណ៨ម៉ែត្រ។
ក្នុងនោះដែរមានការអន្តរាគមន៍ពីខាងរថយន្តពន្លត់អគ្គិភ័យបានប្រើប្រាស់ទឹកអស់២ឡាន និងប្រជាពលរដ្ឋជួយអន្តរាគន៍ជាច្រើននាក់ផងដែរ។
ចំណែកមូលហេតុ សង្ស័យទុស្សេខ្សែភ្លើង ហើយករណីនេះកំពុងបន្តការស្រាវជ្រាវពីមូលហេតុបន្តទៀត៕
មតិយោបល់