តាកែវៈ កាលពីវេលាម៉ោង ១៨ និង៥៥នាទីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានករណីអគ្គិភ័យឆេះផ្សារសំរោងយ៉ោង។
ខូចខាតរួមមាន៖
-ឆេះតូបលក់ដូរអស់ចំនួន២៣០តូប ក្នុងចំណោម២៨៣តូប សរុបជាទឹកប្រាក់អស់ចំនួនប្រហែល ៨,០០០,០០០ដុល្លារ។
-មានការអន្តរាគមន៍ ដោយរថយន្តពន្លត់អគ្គិភ័យ ចំនួន២៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៩២រថយន្ត។
រថយន្តពន្លត់អគ្គិភ័យ រួមមាន៖
-រថយន្តរបស់ក្រសួងមហាផ្ទៃចំនួន០៤គ្រឿង
-រថយន្តង៧០ចំនួន ០៣គ្រឿង
-រថយន្តស្នងការដ្ឋាននគរបាលខេត្តកណ្តាលចំនួន ០២គ្រឿង
-រថយន្តប្រលានយន្តហោះចំនួន ០២គ្រឿង
-រថយន្តស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចំនួន ០៣គ្រឿង
-រថយន្តរបស់ចម្ការស៊ូម៉ាចំនួន០១គ្រឿង
-រថយន្តរបស់ក្រុមហ៊ុនស្រាបៀកម្ពុជាចំនួន ០១គ្រឿង
-រថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវចំនួន១១គ្រឿង។
មូលហេតុ៖ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។
ករណីខាងលើនេះ បានរលត់ទាំងស្រុងនៅវេលាម៉ោង០១ និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០៕


មតិយោបល់