ព័ត៌មានកីឡា

Asensio នឹងផ្លាស់មក Premier League ប្រសិនបើវត្ត​មាន Hazard ទៅកាន់ Bernabeu

ខ្សែបម្រើប្រយុទ្ធស្លាបវ័យក្មេង Marco Asensio នឹងផ្លាស់​មកលេងនៅ​ក្របខ័ណ្ឌកំពូលរបស់ Premier League នៅពេលដែលក្រុមអធិរាជស Real Madrid ទិញបាន Eden Hazard ពីក្រុមតោខៀវ Chelsea ។

បើតាមការចុះផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករអេស្ប៉ាញ ដែលកំពុងតែចាប់ផ្តើមមានប្រជាប្រិយ​ភាព ក្នុងពិភពបាល់ទាត់ Marco Asensio មានបំណងចង់ផ្លាស់មកកាន់ក្របខ័ណ្ឌកំពូលអង់គ្លេស Premier League ។ ជាការពិតណាស់ ការចង់មកាន់ Premier League នេះដែរ ដោយសារតែ Asensio មិនពេញចិត្តចំពោះ ក្រុម Real Madrid ដែលត្រៀមនាំ​យក កីឡាករប៊ែលហ្ស៊ិក Eden Hazard ពីក្រុមតោខៀវ Chelsea ។

វត្តមានរបស់ Hazard កាន់តគំរាមយ៉ាង​ខ្លាំងដល់តំណែងរបស់ Asensio ព្រោះថា នាពេលបច្ចុប្បន្ននេះ កីឡាករវ័យក្មេងអេស្ប៉ាញរូបនេះ នៅមិនទាន់អាចលេង​ ១១នាក់ដំបូងពេញលេញ នៅឡើយ​ទេ ដោយភាគច្រើមលេងជាកីឡាករបម្រុង។ បើទោះជា​ Real Madrid នឹងលក់ Gareth Bale ក៍ដោយ តែនៅមាន Isco និង ការមកដល់របស់ Hazard ទៀតច្បាស់ណាស់ ថាការបង្ហាញខ្លួនរបស់ Asensio កាន់​តែសល់ពន្លឺតិចតួចនោះ។

យ៉ាងណាវិញ ការចង់ផ្លាស់មក​កាន់ Premier League អាចជាឱកាសយ៉ាង្អមួយ សម្រាប់ កីឡាករវ័យក្មេងអេស្ប៉ាញរូបនេះ អាចបង្ហាញខ្លួន​ក្នុងទីលានបានច្រើន ដោយសារតែក្រុមនៅអង់គ្លេស​ចង់បានកីឡាកររូបនេះ ដូចជា Man Utd និង Liverpool ព្រមាំងជាកន្លែងដែលមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លា​ផងដែរ។

ដូច្នេះហើយ បើតាមប្រភពខាងលើនេះ ប្រសិនបើ Real Madrid ទិញយកបាន Eden Hazard ពីតោខៀវ Chelsea មែននោះ ខ្សែបម្រើប្រយុទ្ធវ័យក្មេងអេស្ប៉ាញ Marco Asensio នឹងផ្លាស់មកកាន់ Premier League វិញ។

មតិយោបល់