ពោធិ៍សាត់ៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាលឃាត់ខ្លួនយុវជនម្នាក់ករណីបង្កហិង្សាក្នុងគ្រួសារកាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះនៅចំណុចភូមិដូងជ្រុំឃុំបឹងបត់កណ្តោលស្រុកបាកានខេត្តពោធិ៍សាត់វេលាម៉ោង៨និង២៥នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១។
ជនបង្កមានឈ្មោះ សែត កុសល ភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិឃុំខាងលើ។
តាមការរៀបរាប់របស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុជនសង្ស័យបានចេញពីផ្ទះទៅលេងបាល់ក្រោយពីគេលេងបាល់ចប់ក៍ត្រឡប់មកផ្ទះវិញទំនងលេងបាល់មិនទាន់អស់ចិត្តជនសង្ស័យមកដល់ផ្ទះក៍សុំទូរស័ព្ទពីម្តាយយកមកលេងម្តងតែគាត់ជាម្តាយមិនអោយលេងជនសង្ស័យខឹងម្តាយយ៉ាងខ្លាំងហើយក៏រត់ឡើងទៅលើផ្ទះបិទភ្លើងរួចបោកចានបោកឆ្នាំងបោកកង្ហារនិងយកកូនកាំបិតវះកាត់រហែកមុងភួយព្រមទាំងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះអស់មួយចំនួនធំទៀត។
ភ្លាមៗនោះផងដែរម្តាយទ្រាំលែងបានក៏ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ចុះដល់កន្លែងកើតហេតុចាប់ជនសង្យ័យយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងបត់កណ្តោលដើម្បីសួរនាំនិងចាត់ការតាមវិធានការរដ្ឋបាល៕
មតិយោបល់