ព័ត៌មានជាតិ

ចោរវាយប្លន់យកទូរសព្ទ២នាក់ ម្នាក់ផ្តន្ទាទោស៣ឆ្នាំ ម្នាក់ទៀតឲ្យរួចខ្លួន

កណ្តាលៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តកណ្តាល លោក សាយ សម្ផស្សសេរី នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នេះ ប្រកាសសាលក្រមឱ្យជនជាប់ចោទម្នាក់រួចផុតពីបទចោទប្រកាន់ និង ផ្តន្ទាទោសជនជាប់ចោទម្នាក់ទៀត ដាក់ពន្ធនាគារ៣ឆ្នាំ ដែលជាកម្រិតអប្បបរមា ឬ ទាបបំផុត។

ជនជាប់ចោទទាំង២នាក់ ត្រូវបានចោទប្រកាន់ពីបទ”លួចមានស្ថានទម្ងន់ទោសដោយសារការប្រពឹត្តហិង្សា”ប្រព្រឹត្តនៅចំណុចភូមិពោធិ៍រាម្មា ឃុំព្រែកស្តី ស្រុកកោះធំ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ តាមមាត្រា៣៥៣និងមាត្រា៣៥៧នៃក្រមព្រហ្មទណ្ឌ ។

បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៣ឆ្នាំទៅ១០ឆ្នាំ ។

មន្ត្រីតុលាការ ថ្លែងថា ជនជាប់ចោទឈ្មោះ ហាន ហៃ អាយុ១៧ឆ្នាំ ត្រូវបានតុលាការលើកលែងការចោទប្រកាន់។ ចំណែកឈ្មោះ តេង គាន អាយុ២១ឆ្នាំ ត្រូវបានផ្តន្ទាទោស៣ឆ្នាំ។

មន្ត្រីតុលាការ ដដែលបន្តថា មូលហេតុនៃការលើកលែងការចោទប្រកាន់នេះ ដោយសារជនជាប់ចោទឈ្មោះ ហាន ហៃ ពុំមានការជាប់ពាក់ព័ន្ធ និង ដោយសារព្យសកម្មនៃបទល្មើសមានទំហំតិចតួច ទើបផ្តន្ទាទោសត្រឹមកម្រិតទាបបែបនេះ៕

មតិយោបល់